Wednesday, February 27, 2019

អ្នក​រកស៊ី​​អនឡាញត្រូវដឹង! សេដ្ឋកិច្ច​អ៊ីនធឺណិតនឹងផ្ទុះឡើង​​ខ្លាំង​​ឆ្នាំ២០២៥ ​នៅ​អាស៊ាន

 
ទិន្នន័យនៃការប្រើប្រាស់អ៊ីនធើណេតមានសន្ទុះយ៉ាងខ្លាំង​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​នៅ​ក្នុង​ឆ្នាំ ២០១៨។ ការកើននៃអ្នកប្រើប្រាស់​អ៊ីនធឺណិត នៅ​ក្នុង​តំបន់​នេះ​ បានកើនឡើងរហូតដល់ ៣៥០​លាន​​នាក់នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី​ ភ្វីលីពីន និង សឹង្ហបុរី។ ប្រជាជន​របស់​​ពួកគេបាន​ទិញ​​ទំនិញ ឬ​របស់របផ្សេងៗ អាហារ សំបុត្រយន្ដហោះ​តាមរយៈទូរស័ព្ទស្មាត​ហ្វូន​របស់ពួកគេ​។

នៅក្នុងឆ្នាំ ២០១៨ ដែលបានកន្លងផុតទៅនេះ ​សេដ្ឋកិច្ចនៃ​ប្រព័ន្ធអ៊ីនធើណេត​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ បានរីកចម្រើនជាង ៣៧ ភាគរយដែលស្មើរនឹងទឹកប្រាក់ ៧២ ពាន់លានដុល្លា​សហរដ្ឋ​អាមេរិក ហើយនៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ច​ទម្រង់​បែប​ថ្មី​នេះ​ នឹងពង្រីក​បន្ថែមទៀត​ជាមួយ​នឹង​ទឹកប្រាក់​​​ទំហំ​ប្រមាណ ២៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើយោងតាមការសិក្សារស្រាវជ្រាវបានរកឃើញថា សេដ្ឋកិច្ច​​អ៊ីនធើណេតធំៗ​ចំនួនបួនដែល​សកម្ម​ជាងគេ គឺ អាជីវកម្មប្រព័ន្ធអេឡិចត្រូនិច ឬ​ E-Commerce​ សេវាកម្មយាន្ដជំនិះ (Ride Hailing. Ex: Grab ​​,Pass App,…) ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណេត (Online Media) និង​ សេវាកម្មធ្វើ​ដំណើរ​តាមរយៈ​សេវាអ៊ីនធើណេត(Ex: Booking.com,…)។
កាលពីឆ្នាំ ២០១៧​ ក្រុមហ៊ុន Google និង​ Termake និង ក្រុមហ៊ុនវិនិយោគប្រទេសសឹង្ហបុរី​បានប៉ាន់​ប្រមាណ​ថាសេដ្ឋកិច្ចនៃប្រព័ន្ធនឹងផ្ទុះឡើងក្នុងឆ្នាំ ២០២៥​ ដោយមានការវិនិយោគទឹកប្រាក់ ២០០​ពាន់​លានដុល្លាសហរដ្ឋអាមេរិក។ នៅក្នុងនោះផងដែរ ប្រទេសដែលមានការកើន​ខ្ពស់ជាង​គេ​ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតក្នុងអាស៊ីអាគ្នេយ៍មានពីរប្រទេស គឺ ប្រទេស ឥណ្ឌូនេស៊ី និង ប្រទេស វៀតណាម។
  • សេដ្ឋកិច្ចនៃប្រព័ន្ធអ៊ីនធើណេតឥណ្ឌូនេស៊ីបានបានផ្ទុះឡើងក្នុងឆ្នាំ ២០១៨ ដោយ​​សារមានសេវាកម្ម Ride hailing របស់ក្រុមហ៊ុន Grab, Gojek, Uber ដែល​ជួយសេដ្ឋកិច្ច​របស់​ពួកគេកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៨ នេះ។ សេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ីរីកចម្រើនខ្លាំងជាងគេក្នុងចំណោមប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៍ដោយនៅក្នុងឆ្នាំ ២០១៨ ឥណ្ឌូនេស៊ី បានរកប្រាក់ចំណូលបាន ២៧​ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក ហើយពួក​គេ​សង្ឃឹមថា ក្នុង ២០២៥​ប្រទេសពួកគេ នឹងរកបាន​ប្រាក់​ចំណូល ១០០ពាន់ដុល្លារសហរដ្ឋអាមេរិក។
  • ចំពោះប្រទេសវៀតណាមវិញ សេដ្ឋកិច្ច​អ៊ីនធើណេតបានផ្ទុះឡើងតាមរយៈអាជីវកម្មអេឡិចត្រូនិច កើនឡើងគុណនឹង ២ បើធៀបទៅនឹងឆ្នាំ ២០១៧ ហើយសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និង ហ្គេមអនឡាញ បានកើនជាង ៥០ភាគរយក្នុងឆ្នាំ ២០១៨។ បើងាកមកមើលសេវាកម្ម Online Travel វិញអាចនិយាយបានជាក្បាលនាំមុខធ្វើឲ្យសេដ្ឋកិច្ចនៃប្រព័ន្ធអ៊ីនធើណេតនៃប្រទេសកើនឡើង ក៏ព្រោះតែកាលពីមុនប្រទេសមួយមិនមានសេវាកម្ម Online​Travel បែបនេះពីមុនមកឡើយ៕
Sources: BizKhmer
 

No comments:

Post a Comment