“ទន្លេសាប”
ជាកម្មវិធីទូរស័ព្ទដៃដ៏ពិសេសមួយដែលបង្កើតឡើងសម្រាប់ប្រជាកសិករខ្មែរ
ដើម្បីស្វែងយល់ពីបច្ចេកទេស និងគន្លឹះសំខាន់ៗក្នុងការដាំដំណាំ
ចិញ្ចឹមសត្វ ព័ត៌មានពីទីផ្សារកសិកម្ម
ព្រមទាំងមានភាពងាយស្រួលក្នុងការស្វែងរកសម្ភារៈសម្រាប់ធ្វើកសិកម្ម។
លើសពីនេះទៀត តាមរយៈកម្មវិធីទូរស័ព្ទដៃ”ទន្លេសាប”
ប្រជាកសិករអាចប្រឹក្សាយោបល់លើបញ្ហានានាពីសំណាក់អ្នកជំនាញកសិកម្មផងដែរ។
លោក គា បូរាណ នាយកប្រតិបតិ្តនៃ អេ អឹម ខេ បានលើកឡើងថា
គោលបំណងចម្បនៃការបង្កើតកម្មវិធីទូរស័ព្ទនេះគឺដោយសារតែមើលឃើញថាកសិករខ្វះខាតនៅការទទួលព័ត៌មានច្រើនពីទីផ្សារ
ព្រមទាំងការធ្វើកសិកម្មបែបទំនើបកម្មដូច្នេះហើយទើប អេ អឹម ខេ
សម្រេចបង្កើតកម្មវិធីទូរស័ព្ទនេះឡើង។ លោកបូរាណ
រំពឹងថានឹងមានការទាញយកកម្មវិធីទូរស័ព្ទដៃនេះមកប្រើប្រាស់កាន់តែច្រើន
ប្រជាកសិករនឹងយល់ដឹងបន្ថែម
និងមួយវិញទៀតលោករំពឹងថានឹងអាចបង្កើតនូវបណ្ដុំទីផ្សារអេឡិចត្រូនិចដែលពួកគាត់ក្នុងការទិញលក់ផលិតផលកសិកម្ម។

ក្នុងនោះផងដែរ លោក ស្រ៊ុន សុខុម
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ មានប្រសាសន៍ថា
ការចូលរួមរបស់វិស័យឯកជនក្នុងការផ្សព្វផ្សាយទាក់ទងនិងវិធីសាស្រ្តធ្វើកសិកម្មនេះពិតជាមានសារៈសំខាន់ណាស់
ជាពិសេសគឺការបង្កើតនូវទីផ្សារលើប្រព័ន្ធទូរស័ព្ទនេះ
ដែលអាចជួយកាត់បន្ថយការចំណាយទៅលើឈ្មួញកណ្ដាល។
គួរបញ្ជាក់ផងដែរថា
កម្មវិធីទូរស័ព្ទដៃ”ទន្លេសាប”ត្រូវបានបង្កើតដោយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ និងការគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ
(IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden, និង BoP Inc.
និងគម្រោងហាវែសII របស់ទីភ្នាក់ងារជំនួយអាមេរិកUSAID៕
ទាញយកកម្មវិធី ទន្លេសាប សម្រាប់ទូរស័ព្ទអែនដ្រយតាមរយៈតំណនេះ៖
https://play.google.comទាញយកកម្មវិធី ទន្លេសាប សម្រាប់ទូរស័ព្ទអាយហ្វូនតាមរយៈតំណនេះ៖
https://itunes.apple.com
No comments:
Post a Comment