ឥណ្ឌូនេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន
ដែលមានឈានចូលទៅដល់ការរីកដុះដាលនៃសេដ្ឋកិច្ចបច្ចេកវិទ្យា។
ទសវត្សរ៍កន្លងមកឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចរីកចម្រើនជាលំដាប់ជាមួយនឹង
អត្រាប្រចាំឆ្នាំយ៉ាងតិច ៥%
ដែលអាចព្យាករណ៍បានថានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់
ទី ៤ ក្នុងពិភពលោកនៅឆ្នាំ ២០៥០
ប្រសិនបើកំណើននៅតែបន្តបែបនេះ។
ការរីកចម្រើននេះក៏ព្រោះមានការរីកចម្រើននៃបច្ចេកវិទ្យាបានឈានដល់
ថ្នាក់កណ្តាលហើយ។ ការរីកចម្រើនដល់កម្រិតកណ្តាលហើយនេះ
គឺវាថ្មីនិងកៀកទៅរកនិន្នាការចុងក្រោយបំផុតនៃបច្ចេកវិទ្យា
ដូចជាចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតក្នុងប្រទេសឥណ្ឌូនេស៊ីមានការ
កើនឡើងជារៀងរាល់ឆ្នាំ។
ការសិក្សាមួយពី Hootsuite បានបង្ហាញថាក្នុងប្រទេសឥណ្ឌូនេស៊ីមានមនុសុ្សប្រមាណ ៨៨លាននាក់បានអនឡាញ ដែលក្នុងនោះមានមនុសុ្ស ៧៩លាននាក់ ជាអ្នកប្រើប្រាស់បណ្តាញសង្គម។ នៅក្នុងរបាយការណ៍មួយរៀបចំដោយ McKinsey & Company បានដាក់ចំណងជើងថា “ឱកាសនៃការបើកសោរបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូនេស៊ី” វាបានបង្ហាញថាឥណ្ឌូនេស៊ីមានឱកាសគ្រប់គ្រាន់ក្នុងការឱបយកបច្ចកវិទ្យា ឌីជីថល ដែលអាចជួយឲ្យមានកំណើននៃការរំពឹងទុកប្រមាណ ២៥០ ពាន់លានដុល្លារ ក្នុងកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥។
ខណៈដែលកំណើនស្ថិតនៅក្នុងសុខភាពមួយដ៏ល្អប្រសើរបែបនេះ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលរបស់ឥណ្ឌូនេស៊ីនៅមិនទាន់ដល់ កម្រិតសក្តានុពលពេញលេញនៅឡើយទេ។ មានឧស្សាហកម្មពិសេសមួយក្នុងសេដ្ឋកិច្ចដែលបានលេចខ្ពស់ត្រដែតនោះគឺ ( Tech Startups) គឺជាប្រភេទអាជីវកម្មចាប់ផ្តើមដំបូងហើយមានជំនួយដោយបច្ចេកវិទ្យា ច្រើន ដោយមនុស្សរស់ក្នុងបច្ចេកវិទ្យាតែម្តង ហើយវាកំពុងទទួលបានការចាប់អារម្មណ៍ច្រើនក្នុងក្រសែភ្នែកប្រជាជន ឥណ្ឌូនេស៊ីសព្វថ្ងៃ។ ខុសពីប្រទេសសិង្ហបុរី សព្វថ្ងៃចំពោះឥណ្ឌូនេស៊ី Startup កំពុងតែមានសន្ទុះកើនឡើងខ្លាំង ហើយក៏កំពុងទទួលបានជោគជ័យដូចគ្នាចំពោះហេដ្ឋារចនាសម័្ពន្ធ និងបរិយាកាសសេដ្ឋកិច្ចដើម្បីក្រកួតប្រជែងជាមួយប្រទេសដទៃទៀត។ គេបានសំលឹងឃើញថា startup នៅក្នុងប្រទេសឥណ្ឌូននេស៊ីបានរីកស្គុសស្គាយ បង្កើនទុនអន្តរជាតិ និងទទួលបានការទទួលស្គាល់នូវធ្វីដែលពួកគេបានធ្វើ។
ឧទាហរណ៍ដ៏ល្អមួយដើម្បបង្ហាញពីភាពជោគជ័យនៃ tech startup ជាក់ស្តែងគឺ Go-Jek។ Go-Jek គឺជាជំនួញមួយក្នុងចំណោម startup ដែលទទួលជោគជ័យក្នុងតំបន់ដែលបានរំពឹងតម្លៃ ៤.៥ពាន់លានដុល្លារ តែបច្ចុប្បន្នគាត់អាចមានគ្រឹះដើមទុនរឹងម៉ាំដែលមានតម្លៃប្រមាណ ៣៥លានដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងអាឡឺម៉ង់់ Allianz។
Tokopedia គឺជា tech startup បន្ទាប់មួយផ្សេងទៀតដែលទទួលបានភាពជោគជ័យ។ Tokopedia បង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩ ដែលនេះគឺជាទីផ្សារអនឡាញមួយដែលអ្នកប្រើប្រាស់អាចទិញនិងលក់ ទំនិញលើ platform របស់គេ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Alibaba បានវិនិយោគលើក្រុមហ៊ុននេះប្រមាណ ១.១ពាន់លានដុល្លារអាមេរិច។
ក្នុងឆ្នាំ ២០១៧ ការវិនិយោគស្តាតអាប់ដែលប្រើបច្ចេកវិទ្យា (tech startup) បានឈានដល់ ៣ពាន់លានដុល្លារ ច្រើនជាងពីរដងធៀបនឹងឆ្នាំ ២០១៦។ តួលេខអាចនឹមានការកើនឡើងនៅឆ្នាំនេះបើមើលទៅលើការរីកដូចផ្សិត នូវចំនួនស្តាតអាប់ (tech startup) ក្នុងប្រទេស។ ជាងនេះទៅទៀត tech startup របស់ឥណ្ឌូនេស៊ីក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីធនាគារអន្តរជាតិនេះ បើតាមការឲ្យដឹងពីធនាគារ Goldman Sachs។ ខាងធនាគារក៏បានបន្ថែមទៀតថា កន្លែងបណ្តុះបច្ចេកវិទ្យាធំបន្ទាប់សម្រាប់ក្រុមហ៊ុននឹងបានទៅលើ ប្រទេសឥណ្ឌូនេស៊ីបើយោងទៅតាមចំនួនប្រជាជនដ៏ច្រើន ការរីកចម្រើននៃសេដ្ឋកិច្ច និងសក្តានុពលទីផ្សារជាច្រើនទៀតនោះ។
ទោះជាមានការរីកចម្រើនយ៉ាងខ្លាំងបែបនេះក៏ពិតមែន ឥណ្ឌូនេស៊ីនៅតែមិនទាន់អាចវ៉ារដាច់ ឬប្រៀបជាមួយសឹង្ហបុរីបានទេក្នុងការផ្តល់ការគាំទ្រសំខាន់ៗដល់ startups ដើម្បី បានរីកលូតលាស់។ ក្នុងខែកញ្ញាឆ្នាំមុន លោកប្រធានាធិបតី ចូកូ វីដូដូ Joko Widodo បានសន្យានិរាករណ៍ច្បាប់មួយចំនួនរបស់ startup ដើម្បីបង្កើតភាពងាយស្រួលដល់ការបង្កើត startup ជាលក្ខណៈឯកជន។ វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ចាការតា (Jakarta) ត្រូវមើលគំរូប្រទេសសិង្ហបុរីបើសិនជាចង់ឲ្យខ្លួនមានសក្តានុពល ខ្លាំងជាងនេះ។ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីចាំបាច់ត្រូវយល់ដឹងឲ្យច្បាស់ពីគោល នយោបាយដែលអាចផ្តល់ជីវិតថ្មីដល់ tech startup ក្នុងប្រទេសនិងទទួលបានកំនើនកាន់តែខ្ពស់៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ The ASEAN Post

No comments:
Post a Comment